Khem Veasna > Quotes > Quote > Oun liked it

“ដើម្បីជ្រើសរើសគូជីវិតគួរមានត្រឹមតែលក្ខខណ្ឌតែបីយ៉ាងបានហើយ
-អ្នកត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់
-អ្នកត្រូវតែជាមនុស្សដែលស្រឡាញ់ខ្ញុំ
-អ្នកត្រូវតែជាមនុស្សដែលមានតំលៃ សក្តិសមនឹងទទួលបានការស្រឡាញ់។

មិនចាំបាច់ថាអ្នកត្រូវតែជាមនុស្សដែលត្រូវតែនៅថែរក្សាខ្ញុំ អ្នកត្រូវតែជួួយសំរាលបន្ទុករបស់ខ្ញុំ អ្នកត្រូវតែមានពេលគ្រប់គ្រាន់សំរាប់ខ្ញុំ អ្នកត្រូវតែជាមេគ្រួសារដែលត្រូវតែនៅគ្រប់គ្រងគ្រួសារអោយបានល្អ ព្រោះថាបើអ្នកពិតជាស្រលាញ់ខ្ញុំ ទោះអ្នកមិនបាននៅជិតខ្ញុំ ក៏មុខតែខ្ញុំអាចមានអារម្មណ៍កក់ក្តៅពីចំងាយតាមរយៈសកម្មភាពណាមួយរបស់អ្នកបានដែរ។ បើអ្នកមានករណីចាំបាច់ត្រូវតែរស់នៅឆ្ងាយពីខ្ញុំ មិនបានជួយសំរាលបន្ទុករបស់ខ្ញុំ មិនបានបំពេញតួនាទីជាមេគ្រួសារល្អ ក៏ខ្ញុំនៅតែមើលឃើញថាអ្នកមនុស្សមានតំលៃ ព្រោះការងារជាតំលៃរបស់អ្នកតំរូវអោយអ្នកត្រូវឃ្លាតឆ្ងាយពីខ្ញុំ។ ក្នុងករណីនេះខ្ញុំនៅតែមានភាពកក់ក្តៅដែលកើតពីក្តីស្រលាញ់របស់អ្នក ទោះអ្នកនៅឆ្ងាយប៉ុណ្ណាពីខ្ញុំក៏ដោយ ហើយអ្នកនៅតែជាមនុស្សមានតំលៃសំរាប់ទទួលបានក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ខ្ញុំជារៀងរហូត៕”
Khem Veasna

No comments have been added yet.