Khem Veasna > Quotes > Quote > Sorm liked it

“ប្រភេទទីពីរ គឺមិនងងិតងងល់ដូចស្នេហាទីមួយទេ គឺមានការគិតគូរថ្លឹងថ្លែង រកភាពគួរឬមិនគួរ។ គេមានឱកាសគិត ព្រោះពិតណាស់គេមិនត្រូវបានអូសទាញដោយស្នេហាទីមួយទេ គេអាចពិចារណាទៅ លើរូបសម្បត្តិខ្លះ លើចរិយាសម្បត្តិខ្លះ ទៅលើភាពល្អរបស់ អ្នកដែលខ្លួនប្រុងរើសជាគូជីវិត មកលើខ្លួនគេខ្លះ។ ដូចជាប្រើពាក្យថានាង ឬគាត់ល្អនឹងខ្ញុំណាស់ នាងឬគាត់ស្រលាញ់ខ្ញុំណាស់ នាងឬគាត់បានលះបង់ចំពោះខ្ញុំច្រើនណាស់ នាងឬគាត់មានចរិតល្អណាស់ នាងឬគាត់យល់ចិត្តខ្ញុំណាស់ ខ្ញុំសង្ឃឹមថា អាចពឹងពាក់ជាគូជីវិតរហូតដល់ថ្ងៃស្លាប់បាន ខ្ញុំជឿជាក់ថានាងឬគាត់ស្មោះត្រង់នឹងខ្ញុំណាស់ ជាដើម ។ វាអាចកើតពីអានុស្សាវរីយ៍ល្អជាមួយគ្នា ឬភាពស៊ីសង្វាក់ផ្នែកអារម្នណ៍ដែលពិបាកបំភ្លេចគ្នាបាន។ ស្នេហាប្រភេទនេះមានចំនួនច្រើនគួរសមដែរ ហើយអាចជា understanding love ដែរ ព្រោះហេតុផលនៃការស្រលាញ់ភ្លឺស្វាងគួរសមដែរ ប៉ុន្តែ ជាក្តីស្នេហា ដើម្បីអញដដែល មិនមែនជាក្តីស្រលាញ់ដែលមានលក្ខណៈជាកាផ្តល់អោយទេ ដែលស្នេហាខ្ពស់បំផុតរបស់មនុស្សទេ”
Khem Veasna

No comments have been added yet.