Khem Veasna > Quotes > Quote > Sorm liked it

“ស្នេហាឬការស្រលាញ់មានបីពួក មួយគឺសំដៅដល់ស្នេហាដែលត្រូវបានទាក់ទាញដោយចំណង់ផ្លូវភេទ ជាក្តីស្នេហ៍ដែលឆាបឆេះខ្លាំងណាស់ តែមិនងំយូរទេ ជាទូទៅគឺដោយសាររូបសម្បត្តិខាងក្រៅ អីចឹងហើយបានជាមនុស្សស្អាតសង្ហា ច្រើនមានមនុស្សស្រលាញ់ច្រើន។ ស្ទើរតែគ្មានមនុស្សណាម្នាក់ដែលចិត្តរបស់គេមិនត្រូវបានទាក់ទាញ ដោយរូបសម្បត្តិស្អាតសង្ហារបស់អ្នកដ៏ទៃនោះទេ ប៉ុន្តែគ្រាន់តែអ្នកខ្លះតិច អ្នកខ្លះខ្លាំង ហើយគេទប់អារម្មណ៍គេតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះទៅជាមួយនឹងភាពងងឹតរបស់ចិត្ត ឆាប់ស្រលាញ់ឆាប់បាត់ ជាទូទៅពិបាកសួររកមូលហេតុនៃការស្រឡាញ់ និងការបាត់ការស្រលាញ់អោយបានច្បាស់លាស់ណាស់។ ស្រលាញ់គឺស្រលាញ់ ឈប់ស្រលាញ់គឺឈប់ស្រលាញ់ កុំសួរពីមូលហេតុ”
Khem Veasna

No comments have been added yet.